Start Date : 19 Oct 2022 End Date : 4 May 2023

សូមជម្រាបសួរលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់គ្នា!

ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមណែនាំអ្នកទាំងអស់គ្នា នូវការប្រឡងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញដែលមានឈ្មោះថា« Caribou Contests» មានដើមកំណើតមកពីប្រទេសកាណាដា។ ឆ្នាំនេះសហគមន៍អ្នកគណិតវិទ្យាកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យានៃសាកលវិទ្យាល័យ BROCK នៃប្រទេសកាណាដា។ ការប្រកួតប្រជែង គណិតវិទ្យា Caribou Contests គឺជាការប្រកួតតាមប្រព័ន្ធអនឡាញទូទាំងពិភពលោកដែលធ្វើឡើង ៦ដងក្នុងមួយឆ្នាំសិក្សាសម្រាប់គ្រប់កម្រិតថ្នាក់ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ (K/12)

កាលបរិច្ឆេទប្រឡងសម្រាប់ឆ្នាំសិក្សា២០២-២០២៣គឺ៖

          ១. ថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២២             ២. ថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២២

          ៣. ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៣            ៤. ថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣

          ៥. ថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣           ៦. ថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៣។

គោលដៅនៃការប្រឡងនេះគឺដើម្បី៖

 - ផ្តល់សកម្មភាព ដ៏ទាក់ទាញសម្រាប់សិស្ស ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២(K/12) ដែលមានចំណាប់អារម្មណ៍លើមុខវិជ្ជាគណិតវិទ្យា

 - បង្ហាញថាការដោះស្រាយចំណោទគណិតវិទ្យាគឺជាភាពសប្បាយរីករាយហើយការប្រកួតប្រជែងគណិតវិទ្យាអាចមានអារម្មណ៍រំភើបនិងទាន់សម័យ។

           ប្រសិនបើលោក អ្នក មានសាច់ញាតិ ឬសិស្សដែលមានចាប់អារម្មណ៍ក្នុងការប្រឡងនេះសូមជួយណែនាំពួកគេឱ្យស្គាល់ទំព័រហ្វេសប៊ុកផេក៖ Caribou Contests Cambodia តាមតំណភ្ជាប់ https://www.facebook.com/Caribou-Contests-Cambodia-105114001313913/​​​ ដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីការប្រឡង និងសម្រាប់ទំនាក់ទំនងចុះឈ្មោះចូលរួមប្រឡងហើយ ក៏អាចឆែកមើលព័ត៌មានតាមរយៈគេហទំព័រ៖ https://www.cariboutests.com/ ដើម្បីរៀនប្រឡងសាកល្បង និងស្វែងរកព័ត៌មានលម្អិតផ្សេងៗទៀតជាភាសាខែ្មរ និង៧ភាសាបរទេសផ្សេងទៀត។

          *អ្នកឈ្នះការប្រកួតនឹងទទួលបានវិញ្ញាបនបត្រនិងរង្វាន់ជាប្រាក់ដែលចេញដោយអ្នករៀបចំ ការប្រកួតប្រជែង Caribou Contests នៃប្រទេសកាណាដា។

 ព័ត៌មានលម្អិត សូមទាក់ទងមកផ្ទាល់តាមរយៈតេឡេក្រាម៖ ០៦៩៩៣០៥៥៥/ ០៨៨ ២០២៣២២១/០១១៦៩៧០៣៨  វិទ្យាស្ថានជាតិអប់រំ  មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី។

            អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជ្រាប និងចូលរួមតាមការគួរ។   សហគមន៍អ្នកគណិតវិទ្យាកម្ពុជា